ក្លឹបស្តេចស Real Madrid កំពុងងាកមកចាប់អារម្មណ៍ លើតារាឆ្នើមរបស់ក្រុម Tottenham Hotspur មកបំពេញចន្លោះប្រហោងរបស់ក្រុម បន្ទាប់ពីខ្សែបម្រើ Casemiro សម្រាប់ចិត្តផ្ទេរទៅចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅរដូវក្តៅនេះ ។
គ្រូបង្វឹក លោក Carlo Ancelotti បានកំណត់យកកីឡាករ Pierre-Emile Hojbjerg ជាគោលដៅផ្ទេរដ៏សំខាន់មួយ ស្របពេលក្រុម Real Madrid កំពុងសម្លឹងរកមើលលទ្ធភាពក្នុងការពង្រឹងក្រុមរបស់ពួកគេបន្ថែម មុនពេលទីផ្សារដោះដូរកីឡាករបិទបញ្ចប់ទៅវិញ ។
គួរបញ្ជាក់ថាខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុម Spurs ដោយគេបានបង្ហាញខ្លួន ៤៨ លើកមកហើយ នៅគ្រប់ការប្រកួតទាំងអស់ កាលពីរដូវកាលមុន ស្របពេលគេសល់កុងត្រារយ:ពេល ៣ ឆ្នាំទៀត នៅឯកីឡដ្ឋាន Tottenham Hotspur បន្ទាប់ពីបានមកពីក្រុម Southampton នៅក្នុងឆ្នាំ ២០២០ មក ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
ប្រភព ៖ Telegraph