ក្លឹបសារិកាមាស Newcastle United គ្រោងនិងជះលុយប្រមាណ ៤៥លានអឺរ៉ូ ក្នុងការនាំយកខ្សែបម្រើវ័យក្មេងសញ្ជាតិប្រេស៊ីល Bruno Guimarães ពីក្លឹប Lyon កាលពីយប់មិញ ។ Bruno បានបង្ហាញជំហរថារូបគេចង់ទៅលេងនៅទឹកដីអង់គ្លេស ។ ការធ្វើតេស្តសុខភាពនិងចាប់ផ្តើមនៅពេលដែលគេបញ្ចប់កាតព្វកិច្ចពីក្រុមជំរើសជាតិប្រេស៊ីលនៅថ្ងៃស្អែក ។
គួរបញ្ជាក់ថាខ្សែបម្រើរូបនេះ ត្រូវបានក្លឹបធំៗជាច្រើនចង់បានដូចជា Juventus និង Arsenal ជាដើម ប៉ុន្តែពេលនេះត្រូវបាន Newcastle ដណ្ដើមបានមុនហើយ៕
ប្រភព: L'Equipe