ខ្សែបម្រើក្រុម Tottenham Hotspur កីឡាករ Son Heung-min ជាកំពូលកីឡាករអាស៊ីដែលលេចធ្លោជាងគេបំផុតបច្ចុប្បន្ន និងជាកីឡាករអាស៊ី ដែលមានតម្លៃខ្លួនខ្ពស់ដាច់គេក្នុងប្រវត្តិសាស្ត្រ ២២លានផោន (២៦,៨៧លានដុល្លារ) ។
គ្រួសារ
Son មានម្តាយឈ្មោះ Eun Ja Kil និងឪពុកឈ្មោះ Son Woong-jung ជាអតីតកីឡាករបាល់ទាត់ម្នាក់ ដែលធ្លាប់លេងឲ្យជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។ Son ធ្លាប់ធ្វើជាក្មេងរើសបាល់ឲ្យក្រុម FC Seoul កាលឆ្នាំ២០០៨។
ឈុតយុវជន
Son ចាកចេញពីក្លឹបយុវជន FC Seoul ទៅក្លឹបអាល្លឺម៉ង់ Hamburger ឈុតយុវជន តាំងពីវ័យ១៦ឆ្នាំ កាលឆ្នាំ២០០៨។ ពេលទៅដល់ទីនោះ Son ធ្លាប់និយាយថា ខ្លួនមិនចេះអង់គ្លេស ហើយក៏មិនចេះអាល្លឺម៉ង់នោះដែរ ដែលពេលខ្លះ ពិតជាមានអារម្មណ៍ឯកា និងនឹកស្រុកកំណើត។
Hamburger (ឈុតធំ)
រដូវកាល២០១០-១១ Son បានបង្ហាញខ្លួនឈុតធំក្រុម Hamburger លេងមិត្តមុនបើករដូវកាល ហើយរូបគេក៏បានក្លឹបផ្ដល់កុងត្រាជាផ្លូវការក្នុងឈុតធំឲ្យ នៅអាយុ១៨ឆ្នាំ។
រយៈពេល៣រដូវកាល Son បង្ហាញខ្លួនឲ្យ Hamburger សរុប៧៨ប្រកួត ស៊ុតបាន២០គ្រាប់ រួមទាំងគ្រាប់ស៊ុតចូលក្រុម Chelsea និងបានបំបែកកំណត់ត្រាក្លឹប ក្លាយជាកីឡាករវ័យក្មេងបំផុត វ័យ១៨ឆ្នាំ ដែលអាចស៊ុតចូលនៅ Bundesliga ផងដែរ។
Tottenham Hotspur
ឆ្នាំ២០១៥ Son បានផ្ទេរមកក្លឹបអង់គ្លេស Tottenham Hotspur ក្នុងតម្លៃ២២លានផោន (កីឡាករអាស៊ីថ្លៃបំផុត) ដោយចុះកុងត្រា៥ឆ្នាំ លេងនៅ Premier League។ រដូវកាលដំបូង Son ពុំសូវបានបង្ហាញខ្លួនជម្រើសដំបូងទេ ដោយចូលលេងភាគច្រើនចុងម៉ោងប៉ុណ្ណោះ។
Son បានស្នើសុំអ្នកចាត់ការ Mauricio Pochettino ចាកចេញពីក្លឹប ដើម្បីស្វែងរកកន្លែងលេងជម្រើសដំបូង។ ប៉ុន្តែអ្នកចាត់ការ Spurs កាលនោះបានសន្យាថា នឹងឲ្យរូបគេលេងច្រើនជាងមុន។ ជាលទ្ធផល រដូវកាលបន្ទាប់ Son ធ្វើបានល្អមែនទែន និងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរ ដោយបង្ហាញខ្លួន២៩ប្រកួត ស៊ុត១៤គ្រាប់ រួមទាំងស៊ុតហែតទ្រីកលើក្រុម Millwall ជួយឲ្យ Spurs ឈ្នះ ៦-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ទៀតផង។
ជម្រើសជាតិកូរ៉េខាងត្បូង
Son ជាប់ជម្រើសជាតិកូរ៉េខាងត្បូង U-17 នៅឆ្នាំ២០០៨និង២០០៩ ដោយលេងបាន១៨ប្រកួត ស៊ុតបាន៧គ្រាប់។ Son ធ្លាប់លេងឲ្យឈុត U-23 ជម្រើសជាតិ បាន១០ប្រកួត ស៊ុតបាន៣គ្រាប់។ ចំណែកឯឈុតធំវិញ រូបគេជាប់តាំងពីឆ្នាំ២០១០ លេងបាន១០៤ប្រកួត ស៊ុតបាន៣៥គ្រាប់ និងជួយឲ្យកូរ៉េខាងត្បូង ទទួលបានជើងឯករងពាន AFC Asian Cup កាលឆ្នាំ២០១៥ទៀតផង។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888