ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់គឺជាក្រុមជោគជ័យបំផុតនៅពានរង្វាន់ World Cup ចំពោះការឡើងទៅដល់ចំណាត់ថ្នាក់ Top 4 ច្រើនជាងគេដល់ទៅ១៣ដង មិនទាន់មានប្រទេសណាធ្វើបានដូចនៅឡើយទេ ។
សហព័ន្ធ
ពិតជាធ្វើបានល្អមែនទែនសម្រាប់អាល្លឺម៉ង់ក្នុងវគ្គជម្រុះនៅតំបន់អឺរ៉ុបដើម្បីបានឡើងមកលេងនៅប្រទេសកាតា។ ពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់កំពូលតារាងពូល J ឆ្លងកាត់១០ប្រកួតឈ្នះ៩និងចាញ់តែមួយប្រកួតគត់។ ចំណាត់ថ្នាក់នេះគ្រប់គ្រាន់ឲ្យពួកគេបានកៅអីមួយឡើងមកលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី២០ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រវត្តិក្នុង World Cup
មិនធម្មតាឡើយសម្រាប់ប្រវត្តិរបស់អាល្លឺម៉ង់ក្នុងពានរង្វាន់ World Cup ដោយពួកគេធ្លាប់លើកពាន៤ដងក្នុងឆ្នាំ១៩៥៤, ១៩៧៤, ១៩៩០និង២០១៤។ មិនតែប៉ុណ្ណោះពួកគេក៏ធ្លាប់បានចំណាត់ថ្នាក់រងជើងឯក៤ដងដូចគ្នាក្នុងឆ្នាំ១៩៦៦, ១៩៨២, ១៩៨៦និង២០០២។
លើសពីនេះទៅទៀត អាល្លឺម៉ង់ធ្លាប់ដណ្ដើមបានលេខបី ៤ដងផងដែរនៅឆ្នាំ១៩៣៤, ១៩៧០,២០០៦និង២០១០ ហើយបានលេខ៤ម្ដងនៅឆ្នាំ១៩៥៨។ លទ្ធផលនេះបានធ្វើឲ្យអាល្លឺម៉ង់ជាក្រុមដណ្ដើមបានចំណាត់ថ្នាក់ Top 4 ច្រើនជាងគេគ្មានក្រុមណាធ្វើដូច។
កីឡាករសំខាន់
ខ្សែប្រយុទ្ធ Thomas Muller អាចចាត់ទុកថាជាកីឡាករសំខាន់ប្រចាំក្រុមទាំងការលេងនិងស្មារតី។ កីឡាករវ័យ៣៣ឆ្នាំរបស់ក្លឹប Bayern Munich ធ្លាប់ជួយអាល្លឺម៉ង់ឈ្នះពាន World Cup ឆ្នាំ២០១៤និងទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងឆ្នាំ២០១០។ Muller លេចឈ្មោះខ្លាំងបំផុតកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ ដោយកាលនោះគេបានឈ្នះស្បែកជើងមាសរកបាន៥គ្រាប់ និងពានកីឡាករវ័យក្មេងប្រចាំកម្មវិធី ត្រឹមអាយុ២១ឆ្នាំ។
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: Sky Sport