Sadio Mane កីឡាកររបស់ Liverpool បានធ្វើឲ្យមានការគោរពជាថ្មីម្ដងទៀត ដោយជួយផ្ដល់ថវិកាសាងសង់មន្ទីរពេទ្យមួយកន្លែងស្ថិតក្នុងភូមិរបស់គេក្នុងប្រទេសសេណេហ្គាល់
បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសសេណេហ្គាល់លេងអន្តរជាតិ២ប្រកួតទល់នឹងហ្សាំបៀ និង Cape Verde កាលពីដើមខែនេះ Mane បានចូលជួបជាមួយប្រធានាធិបតីរបស់សេណេហ្គាល់លោក Macky Sall ដើម្បីពិភាក្សាអំពីគម្រោងរបស់គេ។
ជាការរួមចំណែកស្វែងរកវិភាគទានសង់មន្ទីរពេទ្យ Mane ផ្ដល់ប្រាក់ផ្ទាល់ខ្លួនចំនួនជាង៦០ម៉ឺនដុល្លារដើម្បីសាងសង់។ តាមប្រភពឲ្យដឹងថា មន្ទីរពេទ្យដែលកំពុងសាងសង់នេះ នឹងក្លាយជាកន្លែងព្យាបាលដំបូងក្នុងតំបន់ដែលមានសេវាកម្មច្រើនដូចជា ការថែមទាំសម្ភព កន្លែងព្យាបាលធ្មេញ និងបន្ទប់ពិគ្រោះ ដើម្បីបម្រើដល់៣៤ភូមិនៅជុំវិញតំបន់ Bambali៕