Erik ten Hag អ្នកចាត់ការទូទៅបិសាចក្រហម Manchester United បានបង្ហាញក្ដីរីករាយជាខ្លាំង បន្ទាប់ពីដឹកនាំរបស់លោកបញ្ចប់កំណត់ត្រាឈ្នះ១០០% របស់ Arsenal ក្នុងការចាប់ផ្ដើមរដូវកាល ។
កីឡាករតម្លៃខ្លួន៨៥,៥លានផោន Antony រកបានគ្រាប់ដំបូងឲ្យ United ខណៈ Marcus Rashford ធ្វើបាន២គ្រាប់ម្នាក់ឯង ជាគ្រាប់បាល់ដំបូងរបស់គេដែលរកបានទល់នឹង Arsenal ក្នុងរយៈពេលជាង៦ឆ្នាំមកនេះ។ ជ័យជម្នះ ៣-១ លើកាំភ្លើងធំ គឺជាការឈ្នះ៤ប្រកួតជាប់គ្នាក្នុងលីគរបស់បិសាចក្រហម។
យ៉ាងណាក្ដី លោក Erik ten Hag បានបញ្ជាក់ថា នេះគ្រាន់តែជាការចាប់ផ្ដើមនៃកំណែទម្រង់ក្រុមរបស់លោកប៉ុណ្ណោះ។ បុរសសញ្ជាតិហុល្លង់បានសរសើរ Antony និង Marcus Rashford លេងល្អ។ នេះជាលើកដំបូងដែលអ្នកទាំងពីរលេងជាមួយគ្នា និងបង្ហាញទម្រង់លេងល្អបែបនេះ ជាពិសេសការបង្កើតឱកាសនិងល្បឿន ៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !
ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
ប្រភព: BBC Sport