លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានធ្វើការបដិសេធនៅក្នុងថ្ងៃនេះនូវពាក្យចចាមអារ៉ាមថា ក្លឹបលោកទាក់ទងចង់បាន ខ្សែប្រយុទ្ធ Neymar ។
លោក Pep បញ្ជាក់ថា៖" ខ្ញុំពិតជាសូមទោសចំពោះសារព័ត៌មាន Le Parisien ក៏ប៉ុន្តែរឿងដែលសារព័ត៌មាននេះបានចុះគឺមិនពិតនោះទេ។ ខ្ញុំពិតសូមទោសចំពោះពួកគេមែន ក៏ប៉ុន្តែព័ត៌មានដែលពួកគេទទួលបានវាខុសពីការពិត "។ លោកបន្ថែមទៀតថា ៖ " Neymar គឺជាកីឡាករដ៏អស្ចារ្យមួយរូប បើតាមព័ត៌មានដែលខ្ញុំទទួលបានគឺថា គេជាមនុស្សល្អមួយរូប 'អញ្ចឹងឲ្យគេបង្ហាញសមត្ថភាពពេញលេញរបស់គេនៅ Paris ចុះ" ៕
ប្រភព៖ BBC Sport