Manchester United បានដាក់គោលដៅចម្បងក្នុងការទិញយក Frenkie de Jong ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។ អ្នកចាត់ការថ្មីរបស់ Erik ten Hag ចង់ឱ្យខ្សែបម្រើរបស់ Barcelona រូបនេះចូលរួមក្នុងគម្រោងរបស់លោកនៅ Old Trafford ដោយបានទាក់ទងដោយផ្ទាល់ជាមួយអតីតកីឡាកររបស់ Ajax រូបនេះ។
ទោះជាយ៉ាងណាក្តី De Jong មិនមានបំណងផ្លាស់ទៅ Man Utd ទេ ទោះជាក្លឹបបានព្យាយាមរិះរកមធ្យោបាយដើម្បីបញ្ចុះបញ្ចូលគេប៉ុន្ដែ
ខ្សែបម្រើរូបនេះ បានបង្ហាញហេតុផលជាច្រើន ដែលធ្វើឱ្យការផ្ទេរទៅ Old Trafford មិនអាចធ្វើទៅបាន ខណៈ Man Utd ក៏សម្លឹងឃើញ ជម្រើសផ្សេងមួយទៀតផងដែរ។
តែពេលនេះ Man Utd មានទាក់ទងជាមួយខ្សែបម្រើ Leandro Paredes របស់ក្លឹប Paris Saint-Germain ដែលនៅសល់កុងត្រាជាមួយក្លឹបបារាំងរហូតដល់ឆ្នាំ២០២៤ ដោយ PSG បានដាក់តម្លៃ៣៥លានអឺរ៉ូ សម្រាប់ការផ្ទេរកីឡាករអាហ្សង់ទីនរូបនេះ ៕
ប្រភព ៖ The Sun