ខ្សែប្រយុទ្ធវ័យ 20 ឆ្នាំរបស់កាំភ្លើងធំ Arsenal គឺ Gabriel Martinelli ថាខ្លួនសប្បាយចិត្តយ៉ាងខ្លាំងពេលបានលេងតទល់ជាមួយខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo ។
Martinelli និយាយថា ៖ "នៅពេលដែលខ្ញុំឃើញគាត់ (Ronaldo) ក្នុងជំនួបនឹងក្រុមបិសាចក្រហម Manchester United ខ្ញុំពិតជាមិនជឿនិងភ្នែកថាគាត់នៅទីនោះទេ ។ ខ្ញុំបានឃើញគាត់ ហើយខ្ញុំមានអារម្មណ៍ថា 'វ៉ាវ នេះគឺ Ronaldo ។' ខ្ញុំមានអារម្មណ៍ថាអៀន ដូច្នោះហើយខ្ញុំមិនបាននិយាយអ្វីទេ ដោយគ្រាន់តែចាប់ដៃជាមួយគាត់។ ប៉ុន្តែការដែលបានលេងតទល់នឹងនិមិត្តរូបរបស់ខ្ញុំ បង្ហាញបង្ហាញថាខ្ញុំបានឡើងដល់កម្រិតមួយនោះហើយ " ៕
ប្រភព : Evening Standard