ប្រទេសបារាំងមិនអនុញ្ញាតអោយអ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ចូលប្រទេសខ្លួនឡើយ ។ ស្របពេលដែលក្រុមតោខៀវ Chelsea និងត្រូវធ្វើដំណើរទៅកាន់ទឹកដីប្រទេសបារាំងក្នុងជំនួបជាមួយ Lille ដើម្បីចូលរួមប្រកួតពានរង្វាន់ Champions League ។
គួរបញ្ជាក់ថា Chelsea ត្រូវបើកទ្វារទទួលក្រុម Lille ជើងទី១ នៅថ្ងៃ ២២ ខែកុម្ភះ ខណៈជើងទី២ និងត្រូវធ្វើនៅខែមិនា នាឯទឹកដីប្រទេសបារាំង ។ ដូច្នេះបើសិនជាកីឡាកររូបណារបស់តោខៀវ Chelsea មិនបានចាក់វ៉ាក់សាំងនោះគេនិងអវត្តមានការប្រកួត Champions League នាពេលខាងមុខ ៕
ប្រភព : BBC Sports