Barcelona នៅសល់ពេល៣ថ្ងៃក្នុងការបញ្ចេញកីឡាករ៤រូបទៅក្លិបដទៃ មុនទីផ្សារដោះដូរខែមករានេះ បិទទ្វារ។ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele ជាបេក្ខភាពឈានមុខក្នុងការចាកចេញពី Barca ។
គួរបញ្ជាក់ថា ខ្សែបម្រើវ័យក្មេង Riqui Puig ខ្សែការពារវ័យក្មេង Oscar Mingueza និងអ្នកចាំទី Inaki Pena សុទ្ធសឹងតែកីឡាករដែលមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិបនៅក្នុងខែមករានេះ ក្នុងកិច្ចសន្យាខ្ចីជើងទៅកាន់ក្លិបដទៃ៕
ប្រភព : Marca