ផ្លូវការ!!! Aston Villa បានចុះកុងត្រាជាមួយខ្សែការពារ Calum Chambers របស់ក្លឹបកាំភ្លើងធំ Arsenal ក្នុងរយះពេល ៣ឆ្នាំកន្លះ ។
ខ្សែការពារសញ្ជាតិអង់គ្លេស ដែលមានសមត្ថភាពអាចលេងនៅតំបន់កណ្តាល និងស្លាបខាងស្តាំ បាននិយាយថា "គេពិតជាសប្បាយចិត្តណាស់ដែលមានឱកាសក្នុងការលេងអោយក្លឹបដ៏ធំនេះ" ។
គួរបញ្ជាក់ថា Aston Villa ក្រោមការដឹកនាំរបស់ Steven Gerrard បានចុះហត្ថលេខានាំយកកីឡាករសំខាន់ៗ ជាច្រើនដូចជា Philippe Coutinho, Lucas Digne និង Robin Olsen ស្របពេលដែលអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសរូបនេះ កំពុងតែព្យាយាមពង្រឹងសមត្ថភាពក្រុមដើម្បីប្រកួតប្រជែងក្នុងលីគ ៕
ប្រភព : Sky Sports