ក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាក្នុងការចាត់តាំងលោក Ralf Rangnick ជាអ្នកចាត់ការទូទៅផ្លូវការ បន្ទាប់ពីធ្វើបានល្អនាប៉ុន្មានប្រកួតចុងក្រោយនេះ ។ ពោល ៨ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League បិសាចក្រហម Manutd ឈ្នះ៥ ចាញ់ ១ និង ស្មើ ២ប្រកួត ព្រមទាំងបាននាំ Manutd ទៅដល់ជុំទី៤ នៃពានរង្វាន់ FA Cup ។
ទោះជាយ៉ាងណាថ្នាក់ដឹកនាំក្លឹបក៏នៅតែចាប់អារម្មណ៏អ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន Mauricio Pochettino ខណៈបច្ចុប្បន្នលោកកំពុងដឹកនាំក្លឹបអ្នកមាន Paris Saint-Germain ៕
ប្រភព : The Sun