ក្លឹបកញ្ជ្រោងលឿង Watford កំពុងខ្នះខ្នែងក្នុងការចុះកុងត្រានាំយក គ្រូបង្វឹកចាស់វស្សារ Roy Hodgson មកដឹកនាំក្រុមបន្ទាប់ពីទម្លាក់លោក Claudio Ranieri ដែលទើបតែដឹកនាំបាន ៣ខែ ។
គួរបញ្ជាក់ថា លោក Hodgson ជាអតីតកីឡាករជំរើសជាតិអង់គ្លេស លោកធ្លាប់មានបទពិសោធន៏ដឹកនាំប្រមាណជា ១៦ក្រុម មកពី ៨ប្រទេសផ្សេងៗគ្នា ។ លោកក៏ធ្លាប់ដឹកនាំក្រុមក្នុងលីគកំពូលអង់គ្លេសដូចជា Liverpool, Crystal Palace ជាដើម ៕
ប្រភព: Sky Sports