Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទាមទារអោយម្ចាស់ក្លឹបទំលាក់លុយក្នុងការទិញកីឡាករថ្មីចូលក្នុងទីផ្សារដោះដូរកីឡាករក្នុងខែមករានេះ។
គួរបញ្ជាក់ថា ក្លឹបមាន់ខ្នាយមាស មិនទាន់បានទិញកីឡាករម្នាក់ណាចូលឡើយ តែមានពត័មានលេចលឺថា Tottenham បានធ្វើសំណើរប្រមាណជា ១៥លានអឺរ៉ូក្នុងការនាំយក ខ្សែរប្រយុទ្ធសាច់ដុំធំ Adama Traore ពីក្លឹបកញ្ជ្រោងលឿង Wolves តែត្រូវបានអ្នកចាត់ការទូទៅលោក Bruno Lage បដិសេធ៕
ប្រភព: BBC Sport