ក្លឹបហង្សក្រហម Liverpool បានបំបាក់ក្លឹបកាំភ្លើងធំ Arsenal ដោយលទ្ធផល ២-០ ក្នុងពានរង្វាន់ Carabao Cup។ ទាំង២គ្រាប់នេះរកបានដោយខ្សែរប្រយុទ្ធសញ្ជាតិព័រទុយកាល់ Diogo Jota គ្រាប់ទី១រកបាននៅនាទី១៩ និងគ្រាប់ទី២រកបាននៅនាទី ៧៧ គ្រាប់ទាំង២នេះសុទ្ធតែបញ្ជូនបាល់ដោយខ្សែរការពារស្លាបស្តាំវ័យក្មេងសញ្ជាតិអង់គ្លេស Alexander-Arnold ។ លទ្ធផលឈ្នះកាលពីយប់មិញធ្វើអោយក្លឹបហង្សក្រហម Liverpool និងត្រូវជួបជាមួយក្រុមតោខៀវ Chelsea នៅវគ្គផ្តាច់ព្រាត់នៅខែកុម្ភះនាពេលខាងមុខ ៕
ប្រភព: Sky Sports