ខ្សែបម្រើអេស្ប៉ាញកីឡាករ Juan Mata បាននិយាយប្រាប់គេហទំព័រក្លឹប Manchester United កាលពីថ្ងៃសុក្រនេះថា ប្រសិនបើខ្សែបម្រើព័រទុយហ្គាល់កីឡាករ Bruno Fernandes ចង់បានពាក់អាវលេខ ៨ គេត្រូវចាំយ៉ាងតិចមួយឆ្នាំទៀត
Mata បានលើកឡើងថា៖ “ គេត្រូវតែចាំយ៉ាងតិចមួយឆ្នាំទៀត “ ។ Mata និយាយអមជាមួយនឹងសំណើច។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានបន្ថែមថា៖ " ខ្ញុំគិតថា Bruno សប្បាយចិត្តហើយ ដែលខ្ញុំបន្តលេងជាមួយគេតទៅទៀត។ យើងមានទំនាក់ទំនងល្អណាស់ តាំងពីគេចូលមក ហើយប្រាកដណាស់ Bruno ពិតជាពូកែ និងល្អសម្រាប់ពួកយើង ទាំងក្នុងទីលាន និងក្រៅទីលាន។ គេជាមនុស្សល្អម្នាក់ តែអកុសលសម្រាប់គេហើយ ដែលគេត្រូវតែអត់ធ្មត់បន្តិច [សំដៅលើរឿងពាក់អាវលេខ ៨] '' ។
ស្របពេលជាមួយគ្នានេះដែរ Bruno ក៏បង្ហោះសារ Twitter ក្រោយពី Mata ចុះកុងត្រានៅ Man Utd រយៈពេលមួយឆ្នាំទៀតថា "ខ្ញុំគិតថា ខ្ញុំនឹងរង់ចាំរយៈពេលមួយឆ្នាំទៀត ដើម្បីបានពាក់អាវលេខ ៨ " ។
Bruno ពេលនេះកំពុងតែពាក់អាវលេខ ១៨នៅ Manchester United និងពាក់អាវលេខ ១១នៅជម្រើសជាតិព័រទុយហ្គាល់៕