ស្វីសរង់ចាំអស់ជិត ៧០ឆ្នាំ ទម្រាំតែបានឡើងវគ្គ ៨ក្រុមចុងក្រោយនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ធំៗ។ ក្រុមជម្រើសជាតិប្រទេសអឺរ៉ុបមួយនេះបានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2020 តាមរយៈការផ្ដួលក្រុមមាន់ខ្នាយមាសបារាំងតាមរយៈបាល់ ១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៥ ទល់នឹង ៤
លើកចុងក្រោយដែលក្រុមស្វីសឡើងទៅដល់វគ្គ ៨ក្រុមគឺកាលពីឆ្នាំ១៩៥៤ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលកាលនោះស្វីសខ្លួនឯងធ្វើជាម្ចាស់ផ្ទះ។2