លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានការលេងបានត្រឹមស្មើជាមួយក្រុមស្កុតឡែននេះ គឺជាបទពិសោធមួយដែលក្រុមត្រូវរៀនសូត្រសម្រាប់ប្រកួតបន្ទាប់
អង់គ្លេស ធ្វើមិនបានល្អសោះសម្រាប់ប្រកួតទី២នៅ Euro 2020 នេះ ដោយពួកគេព្យាយាមបង្កើតឱកាសដែរ តែមិនអាចសម្រេចទីបានឡើយ។ រហូតដល់ចប់ការប្រកួត ក្រុមទាំងពីរនេះចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ដែលធ្វើឱ្យការប្រកួតត្រូវចាំមើលប្រកួតទី៣បន្ដទៀត។
ក្រោយពីចប់ការប្រកួតនេះទៅ លោក Gareth Southgate បាននិយាយថាកីឡាករត្រូវរៀនពីកំហុសដែលបានកើតឡើងក្នុងប្រកួតនេះ។ ក្រុមត្រូវបន្ដប្រឹងប្រែងទៀតសម្រាប់ប្រកួតទី៣ ហើយត្រូវតែស្វែងរកជ័យជម្នះឱ្យក្រុមផងដែរ៕