អ្នកចាំទី Neto របស់ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានរាយការណ៍ថាគ្រោងនិងចូលរួមជាមួយក្លឹប Bournemouth ដែលទើបប្រូម៉ូតឡើងមកកាន់ក្របខណ្ឌ Premier League នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោយទទួលបានការអនុញ្ញាតពី Barcelona, អ្នកចាំទីប្រេស៊ីលរូបនេះ បានអវត្តមានពីការហ្វឹកហាត់ ហើយធ្វើដំណើរទៅអង់គ្លេស ដើម្បីសម្រេចការផ្ទេរចូលរួមក្លឹប Bournemouth ។
គួរបញ្ជាក់ថា Neto និង Barcelona បានឈានដល់ការព្រមព្រៀងបញ្ចប់កុងត្រាជាមួយគ្នា ដែលចងគេឱ្យនៅ Camp Nou ដល់ឆ្នាំ២០២៣៕
ប្រភព៖ Sky Sport