កំពូលខ្សែប្រយុទ្ធចាស់វស្សារ Cristiano Ronaldo បានប្រាប់ប្រធានក្លឹប Manchester Untied ថារូបគេចង់ចាកចេញ អំឡុងពេលកិច្ចចរចានៅទីលានហ្វឹកហាត់ Carrington កាលពីពេលថ្មីនេះ។
គួរបញ្ជាក់ថាកីឡាករសញ្ជាតិវ័យ ៣៧ឆ្នាំរូបនេះបានមកដល់ទីក្រុង Manchester វិញកាលពីដើមសប្ដាហ៍ បន្ទាប់ពីសុំក្លឹបសម្រាកក្រោមមូលហេតុគ្រួសារ។ Ronaldo បានខកខានប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីជាមួយបិសាចក្រហមដែលរៀបចំនៅប្រទេសថៃនិងអូស្ត្រាលី។
Manchester United រំពឹងថានឹងអាចបញ្ចុះបញ្ចូល Ronaldo ឲ្យបន្តនៅជាមួយក្លឹប និងក្លាយជាផ្នែកមួយនៃគម្រោងរបស់អ្នកចាត់ការថ្មី Erik ten Hag។ ប៉ុន្តែក្រោយមានការពិភាក្សាគ្នាកាលពីថ្ងៃអង្គារ Ronaldo នៅតែរក្សាជំហរចង់ចាកចេញពីកីឡដ្ឋាន Old Trafford ដដែល។ សម្រាប់មូលហេតុចម្បងរបស់កីឡាករវ័យ៣៧ឆ្នាំចង់ចាកចេញគឺដើម្បីបានលេងនៅពានរង្វាន់ Champions League ៕
ប្រភព៖ The Sun