ក្លឹបអ្នកមានបុណ្យ FC Barcelona បានយកឈ្នះតោខៀវ Chelsea ក្នុងការចុះកុងត្រាផ្ទេរយកខ្សែការពារ Jules Kounde បន្ទាប់ពីយល់ព្រមលើតម្លៃខ្លួន៥៥លានអឺរ៉ូជាមួយ Sevilla។
គួរបញ្ជាក់ថាខ្សែការពារវ័យ ២៣ឆ្នាំរូបនេះធ្លាប់ត្រូវបានតោខៀវ Chelsea ដាក់សំណើដេញថ្លៃជាច្រើនដងកាលពីរដូវក្ដៅមុន តែទោះជាយ៉ាងណាក្តី ក្រោយពីចាប់អារម្មណ៍ច្រើនសប្ដាហ៍ដូចគ្នា ពេលនេះ Barcelona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Sevilla បញ្ចប់ក្ដីសង្ឃឹមរបស់ Chelsea៕
ប្រភព៖ Marca