ក្លឹប Atletico Madrid បានបដិសេធក្នុងការចង់បានខ្សែប្រយុទ្ធចាស់វស្សាររបស់បិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ដោយបញ្ជាក់ថា វាគ្មានថ្ងៃដែលអាចកើតឡើងទេ ។
ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ រូបនេះបានត្រលប់មកកាន់ United វិញកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីខកខានដំណើរប្រកួតកម្ដៅសាច់ដុំរបស់ក្លឹបទៅប្រទេសថៃនិងអូស្ត្រាលីរយៈពេល១៧ថ្ងៃ។ Ronaldo នឹងនិយាយតទល់គ្នាជាមួយអ្នកចាត់ការថ្មី Erik ten Hag ពាក់ព័ន្ធនឹងអនាគត។ គួរបញ្ជាក់ថាវាក៏ជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពី Ronaldo សុំក្លឹបចាកចេញ។
លោក Enrique Cerezo បានបញ្ជាក់ថា លោកមិនដឹងនរណាបង្កើតរឿង Ronaldo ផ្លាស់ទៅ AT Madrid នោះទេ។ វាមិនមែនជាការពិតឡើយ។ វាពិតជាមិនអាចទៅរួចសម្រាប់ Ronaldo ដែលអាចមក Atletico Madrid។
ប្រភព ៖ BBC Sport