លោក Aurelio De Laurentiis ប្រធានក្លឹប Napoli បានប្រាប់ពីមូលហេតុចំពោះការបរាជ័យ ជុំវិញការផ្ទេររបស់ខ្សែការពារ Kalidou Koulibaly ទៅកាន់ក្លឹប Barcelona នៅក្នុងទីផ្សារដោះដូរ រដូវក្តៅនេះ ។ លោក De Laurentis បាននិយាយថា ៖ "ការផ្ទេរទៅកាន់ក្លឹបនៅក្របខ័ណ្ឌ La Liga នៅមិនបានស្ថិតនៅក្នុងការពិចារណារបស់ Napoli នោះឡើយ ដោយសារតែ Barcelona គ្មានលុយនោះឡើយ" ។
Laurentis បានបន្ថែមទៀតថា៖ " Koulibaly ចង់ចាកចេញ ហើយខ្ញុំបានប្រាប់ទៅកាន់គាត់ថា ខ្ញុំនឹងមិនអាចលក់គាត់ទៅឱ្យក្លឹប Barcelona បាននោះទេ ព្រោះពួកគេគ្មានលុយ។ បន្ទាប់មកយើងទទួលបានសំណើពីក្រុម Chelsea ដែលវាមិនអាចធ្វើឱ្យអាចបដិសេធពួកគេបានឡើយ "៕
ប្រភព ៖ BBC Sport