ខ្សែបម្រើ Georginio Wijnaldum និងក្លឹបអ្នកមានបារាំង Paris Saint Germain បានសម្រេចចែកផ្លូវការគ្នាហើយនៅក្នុងរដូវកាលនេះហើយ។ នៅខណៈនេះ PSG បានត្រៀមខ្លួនជាស្រេចនៅក្នុងរៀបចំឲ្យ Wijnaldum ចាកចេញទៅកាន់ក្លឹបផ្សេងនៅក្នុងលក្ខខណ្ឌខ្ចីជើង ដោយពេលនេះក្លឹបនេះទុកពេលឲ្យកីឡាករនេះស្វែងរកក្លឹបដែលគេចង់ទៅ។
គួរបញ្ជាក់ថា Roma ចាប់អារម្មណ៍ក្នុងការខ្ចីជើង ខ្សែបម្រើខាងលើ ហើយកីឡាករនេះក៏ចាប់អារម្មណ៍ចង់ទៅផងដែរ តែខាង Roma មិនទាន់ដាក់សំណើមក PSG ជាផ្លូវការនៅឡើយទេ៕
ប្រភព៖ Fabrizio Romano