ប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយនៅក្នុងថ្ងៃនេះថា ក្លឹបរបស់លោកនឹងផ្ដោតទៅការពង្រឹងតំបន់ការពារម្ដង ក្រោយយកខ្សែប្រយុទ្ធ Robert Lewandowski ។
លោកបានបន្ថែមទៀតថា៖ "ឥឡូវនេះគឺដល់ពេលដែលយើងធ្វើការផ្ដោតលើការពង្រឹងតំបន់ការពារម្ដង។ Xavi បានជួយយើងក្នុងការទិញកីឡាករជាច្រើននាក់រួចមកហើយ អញ្ចឹងខ្ញុំគាត់នឹងអាចយកបន្ថែមជួយពង្រឹងក្លឹបយើងទៀត។ សុបិនរបស់ខ្ញុំចំពោះ Barca គឺចង់ឲ្យក្លឹបនេះក្លាយជាក្លឹបគំរូនៅលើលោកនេះសារជាថ្មី ហើយឥឡូវនេះយើងកំពុងតែធ្វើវាហើយ " ។ គួរបញ្ជាក់ផងដែរថា Lewandowski
ទើបផ្លាស់មក Barca ដោយចុះកុងត្រារយៈពេល៣ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕
ប្រភព៖ Marca