ខ្សែប្រយុទ្ធចាស់វស្សារ Zlatan Ibrahimovic បានបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំជាមួយ AC Milan រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ដោយគេនឹងបន្តពាក់អាវលេខ១១ ដដែល។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងអវត្តមានពាក់កណ្តាលរដូវកាល ២០២២/២៣ខាងមុខ ដោយសារតែមានកំពុងមានរបួសជង្គង់ និងជាសះស្បើយនៅដើមឆ្នាំ២០២៣ឯណោះ។ Zlatan បានព្រមព្រៀងបន្តទៀតជាមួយ AC Milan ដោយព្រមកាត់ប្រាក់ពលកម្ម ដោយនៅក្នុងឆ្នាំនេះគឺមានវ័យ៤១ឆ្នាំហើយ ដោយកីឡាករចូលក្នុងអាជីពកីឡាករបាល់ទាត់អាជីពនេះអស់រយៈពេល ២១រដូវកាលហើយ៕
ប្រភព៖ The Sun