ខ្សែបម្រើប្រយុទ្ធៃសញ្ជាតិបារាំង Paul Pogba កីឡាករចំណូលថ្មីរបស់ Juventus និង Romelu Lukaku ដែលទើបតែខ្ចីជើងមក Inter Milan ស្ថិតក្នុងចំណោមកីឡាករទាំង១០ដែលមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។
Pogba បានត្រលប់មកកាន់សេះបង្កង់ Juventus វិញ ក្រោយចំណាយពេល៦ឆ្នាំនៅបិសាចក្រហម Manchester United។ កីឡាករសញ្ជាតិបារាំងបានអស់កុងត្រាជាមួយ United មានន័យថា ការផ្ទេរមកកាន់ Juvenuts គឺគ្មានតម្លៃខ្លួនទេ។ Pogba ទទួលបានថ្លៃពលកម្មប្រមាណជា ៦,៣លានផោនក្នុងមួយឆ្នាំ ធ្វើឲ្យគេស្ថិតនៅលេខ៥ក្នុងតារាងកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេនៅ Serie A។
សម្រាប់ Lukaku វិញក៏បានត្រលប់មកកាន់ Inter វិញ ក្រោមលក្ខខណ្ឌខ្ចីជើងពី Chelsea។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះទទួលបានថ្លៃពលកម្មប្រមាណជា ៦,៣លានផោនក្នុងមួយឆ្នាំក្នុងក្លឹប Inter Milan ៕
ប្រភព៖ BBC Sport