អ្នកគាំទ្រ Schalke 04 យកពងមាន់គប់កីឡាករ ក្រោយពីធ្លាក់ទៅលេងលីគលំដាប់ទី2
ក្រុមប៉ូលិស បានរាយការណ៍ថាមនុស្សប្រមាណជា500ទៅ600នាក់អ្នកគាំទ្រស្មោះស្ម័គ្ររបស់ក្លឹបបានរង់ចាំនៅក្រៅកីឡដ្ឋាន។ បន្ទាប់ពីពួកគេបានឃើញឡានក្រុងកីឡាករក៏នាំគ្នាយកពងមាន់គប់កីឡាករតែម្ដង។ នេះបញ្ជាក់ពីការមិនពេញចិត្តរបស់ពួកគេ នៅពេលដែលក្រុមលេងមិនបានល្អ និងធ្លាក់ទៅដល់លីគលំដាប់ទី2នោះ៕