ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba នឹងត្រលប់ទៅកាន់ Juventus វិញនៅរដូវកាលថ្មីខាងមុខ បន្ទាប់ពីចាកចេញពីក្លឹបបិសាចក្រហម Manchester United ។
Pogba ត្រូវបានក្លឹបជាច្រើនទាក់ទងចង់បានទាំងដែលគេមិនទាន់ទាំងប្រកាសថាចាកចេញពី Manchester United ជាផ្លូវការផង ដោយនៅក្នុងមានក្លឹប Juventus, Manchester City ជាដើមយ៉ាងណាក្រៅពី Juventus កីឡាករនេះបានទាត់ចោលសំណើចង់បានពីក្លឹបទាំងនោះតាំងពីខែមុនមកម្ល៉េះ។
គួរបញ្ជាក់ថានេះជាលើកទី២ ដែលកីឡាកររូបនេះនឹងទៅ Juventus ដោយខ្សែបម្រើរូបនេះធ្លាប់លេងឲ្យក្លឹបនេះជាលើកដំបូងកាលឆ្នាំ២០១២ដល់ឆ្នាំ២០១៦ រួចកីឡាករនេះក៏ទៅចូលរួមលេងឲ្យ Man Utd ជាលើកទី២ ចាប់ពីរដូវកាលឆ្នាំ២០១៦/១៧ រហូតមកទល់នឹងរដូវកាលនេះ ៕
ប្រភព ៖ Sky Sport