ក្លឹប Burnley បានធ្វើការប្រកាសតែងតាំងលោក Vincent Kompany ដែលជាអតីតខ្សែការពាររបស់ក្លឹប Manchester City (ពីឆ្នាំ២០០៨-២០១៩) មកធ្វើជាអ្នកចាត់ការថ្មីក្លឹបរបស់ខ្លួនសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ តទៅ ។
គួរបញ្ជាក់ថាលោក Kompany ទើបតែមានបទពិសោធន៍ដឹកនាំក្លឹបដោយផ្ទាល់រយៈពេល២ឆ្នាំកន្លងទៅនេះប៉ុណ្ណោះដោយធ្លាប់ដឹកនាំ Anderlecht និងបន្តអាជីពនេះនៅ Burnley នៅរដូវកាលក្រោយ។ គួរអោយដឹងផងដែរថា សម្រាប់រដូវកាលខាងមុខ Burnley ធ្លាក់ចេញពី Premier League ដោយទៅលេងនៅ Championship ៕
ប្រភព ៖ Fabrizio Romano