ភ្នាក់ងារ Zidane លោក Alain Migliaccio បានប្រាប់សារព័ត៌មាន L’Équipe កាលពីម្សិលមិញ ដោយច្រានចោលនូវពាក្យចចាមអារ៉ាមដែលថា លោក Zidane បានព្រមព្រៀងទៅធ្វើជាគ្រូបង្គោលក្លឹប PSG ។
លោក Migliaccio បាននិយាយថា៖" ពាក្យចចាមអារ៉ាមទាក់ទងនឹងការព្រមព្រៀងជាមួយនឹង PSG គឺព័ត៌មានដែលមិនមានមូលដ្ឋានច្បាស់លាស់ចេះតែថា។ ទាំងខ្ញុំនិង Zidane មិនទាន់ដែលបានទាក់ទងដោយផ្ទាល់ជាមួយប្រធាន PSG ទាក់ទងនឹងរឿងនេះទេ" ៕
ប្រភព ៖ BBC Sport