អ្នកចាត់ការទូទៅរបស់ក្លឹប AS Roma លោក Jose Mourinho នៅតែមិនផ្លាស់ប្ដូរផែនការរបស់លោកសម្រាប់រដូវកាលថ្មីខាងមុខ គឺនឹងបន្តដឹកនាំក្លឹបអ៊ីតាលីនេះដដែល ទោះជាមានក្លឹប Paris Saint Germain ចង់បានលោកទៅដឹកនាំក្រុមក៏ដោយ ។
គួរបញ្ជាក់ថាលោកធ្លាប់និយាយទៅកាន់សារព័ត៌មានក្រោយឈ្នះពាន UEFA Europa Conference League ក្នុងរដូវកាលនេះថា ទោះក្លឹបណាទាក់ទងក៏លោកតែបន្តដឹកនាំ Roma ។ បើតាមប្រភពជាច្រើនបញ្ជាក់ថា លោក Mourinho និង លោក Zidane ជាចំណោមគ្រូបង្គោលដែលខាង PSG ទាក់ទងចង់បានសម្រាប់រដូវកាលខាងមុខសម្រាប់មកជំនួសលោក Pochettino ដែលដឹកនាំមិនឈ្នះពាន UCL ឲ្យក្លឹបក្នុងរដូវកាលនេះ៕
ប្រភព ៖ BBC Sport