ក្លឹប Juventus បានដាក់សំណើទៅកាន់អតីតខ្សែបម្រើរបស់ Manchester United គឺ Paul Pogba នូវកុងត្រារយៈពេល៣ឆ្នាំ ជាមួយថ្លៃពលកម្ម១៣,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ និងប្រាក់លើកទឹកចិត្តផ្សេងៗ ។
គួរបញ្ជាក់ថា Juventus ធ្លាប់ចុះកុងត្រាយក Pogba ដោយគ្មានតម្លៃខ្លួនម្ដងហើយកាលពីឆ្នាំ២០១២ ពេលដែលគេបរាជ័យក្នុងការយល់ព្រមលក្ខខណ្ឌនៅ Old Trafford។ ក្រោយមក United ក៏បានទិញ Pogba ត្រលប់មកវិញក្នុងតម្លៃខ្លួន៨៩លានផោនកាលពី៦ឆ្នាំមុន ៕
ប្រភព ៖ BBC Sport