ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសាកាលពីពេលថ្មីៗនេះ ។ គួរបញ្ជាក់ថាកាលពីខែមេសាកន្លងទៅ Ronaldo ចូលលេងឲ្យបិសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។
ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Nowich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsneal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។
ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម PL នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ PL ចំពោះគេ ៕
ប្រភព ៖ Premier League