ក្លឹបមេឃខៀវ Manchester City បានឈានដល់កិច្ចព្រមព្រៀងចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland 
ហើយពីក្លឹប Borussia Dortmund ។

Haaland នឹងចូលរួមជាមួយ Mancity នៅខែកក្កដា ជាមួយតម្លៃផ្ដាច់កុងត្រាក្នុង ៦០លានអឺរ៉ូ ។ កិច្ចព្រមព្រៀងនេះបានបញ្ចប់ការស្វែងរករបស់ក្លឹបសម្រាប់អ្នកស្នងតំណែង Sergio Aguero ដែលបានទៅចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅមុន ៕
ប្រភព ៖ BBC Sport
 
 
 


 
                                                                                            
                                             
        



