ខ្សែការពារវ័យក្មេងសញ្ជាតិអេស្ប៉ាញ Ronald Araújo ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹបអ្នកមានបុណ្យ FC Barcelona រំពឹងថាក្លឹបនិងគិតគូរបន្តកុងត្រាថ្មីដល់ខ្លួន ។
Araújo បាននិយាយថា ៖ " សប្តាហ៍នេះយើងនិងបើកការពិភាក្សាកុងត្រាថ្មីជាមួយនិងថ្នាក់លើក្លឹប ។ ខ្ញុំរំពឹងថាយើងនិងរកចំនុចវិជ្ជមានមួយរួមគ្នា ។ ខ្ញុំពិតជាចង់បន្តស្នាក់នៅទីនេះ (Barca) អោយបានយូរតាមដែលអាចធ្វើទៅបាន ។ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថាវានិងអាចទៅរួច ។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានលេងអោយក្លឹបអេស្ប៉ាញមួយនេះ " ៕
ប្រភព ៖ Fabrizio Romano