ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំង Ousmane Dembélé កំពុងបង្ហាញសញ្ញាវិជ្ជមានក្នុងការស្នាក់នៅបន្តជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ។
បើតាមបទសម្ភាសន៍របស់ប្រធានក្លឹបលោក Laporta ជាមួយ RTVE និយាយថា ៖ " Dembélé ពេលនេះកំពុងតែសប្បាយចិត្តក្នុងការស្នាក់នៅ Barcelona ។ យើងនឹងរងចាំមើលថាហ្នឹងមានអ្វីកើតឡើងពាក់ព័ន្ធនឹងការបន្តកុងត្រារបស់គេ ។ ក្លឹបរបស់យើងមានការកំណត់ប្រាក់ពលកម្មច្បាស់លាស់ណាស់ ហើយយើងក៏កំពុងតែពិភាក្សាជាមួយភ្នាក់ងាររបស់គេដែរ ។ យើងពិតជាសប្បាយចិត្តបើសិនជា Dembélé យល់ព្រមស្នាក់នៅបន្តជាពិសេសក្រោមការដឹកនាំរបស់ Xavi " ៕
ប្រភព ៖ Fabrizio Romano