ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Mason Greenwood ត្រូវបានគេរំពឹងថានិងអាចចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានឈ្មោះក្នុងគេហទំព័រផ្លូវការរបស់ក្លឹបបិសាចក្រហម Manchester United ។
គួរបញ្ជាក់ថា Greenwood ធ្លាប់មានរឿងអាស្រូវក្នុងការបង្ករបួសស្នាមលើមិត្តស្រីរបស់ខ្លួនកាលពីប៉ុន្មានខែមុនដែលធ្វើអោយគេត្រូវបានក្លឹបនិងក្រុមជម្រើសជាតិអង់គ្លេសដកឈ្មោះចេញពីការប្រកួត ។ ទោះជាយ៉ាងណាក្តីមិនទាន់មានប្រភពច្បាស់លាស់មួយណាដែលអាចបញ្ជាក់ថា រូបគេនិងអាចរួចផុតពីការចោទប្រកាន់លើការប្រើអំពើហិង្សារលើអតីតមិត្តស្រីទេ ។
ហើយក្លឹបក៏បានបញ្ជាក់ផងដែរថា ត្បិត Greenwood មានវត្ដមានក្នុងគេហទំព័រក្លឹបក៏ពិតមែន ប៉ុន្ដែស្ថានភាពរបស់គេនៅតែមិនផ្លាស់ប្ដូរដោយរូបគេនឹងត្រូវបន្ដហាមឃាត់ធើ្វការប្រកួតឲ្យក្លឹប រហូតដល់មានសេចក្ដីសម្រេចណាមួយធើ្វឡើង ៕
ប្រភព ៖ Dailymail