ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Ángel Di María ដែលបច្ចុប្បន្នកំពុងតែប្រកបអាជីពនៅក្លឹបអ្នកមាន Paris Saint-Germain អាចនិងបញ្ចប់អាជីពបាល់ទាត់នៅស្រុកកំណើតបន្ទាប់ពី PSG មិនបន្តកុងត្រាថ្មី ។
គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះមិនទទួលបានសំណើរបន្តកុងត្រាថ្មីជាមួយក្លឹប Paris Saint-Germain ស្របពេលដែលកុងត្រារបស់គេនិងអស់សុពលភាពនារដូវក្តៅខាងមុខនេះហើយ ។ ហើយបើតាមការបញ្ជាក់របស់ឪពុក Di María ថាកូនរបស់គាត់អាចនិងទៅលេងនៅក្លឹប Rosario Central ប្រទេសអាហ្សង់ទីនមុនថ្ងៃដែលគេចូលនិវត្តន៍ ៕
ប្រភព ៖ Fabrizio Romano