ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំង Paul Pogba របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានបាត់មេដាយពាន World Cup បន្ទាប់ពីចោរចូលផ្ទះកាលពីសប្តាហ៍មុន ។
គួរបញ្ជាក់ថាផ្ទះរបស់កីឡាករសញ្ជាតិបារាំងវ័យ២៩ឆ្នាំរូបនេះត្រូវបានចោរគាស់ចូលកាលពីសប្តាហ៍មុន កំឡុងពេល Manutd លេងនៅពាន Champions League ទល់នឹង Atletico Madrid ។ បើតាមប្រភពព័ត៍មានបានរាយការណ៍ថា ចោរបានលួចគ្រឿងអលង្ការរបស់ម្ដាយខ្លួននិងមេដាយឈ្នះ World Cup របស់គេ ។
គួររំលឹកផងដែរថា បារាំងបានឈ្នះពាន World Cup កាលពីឆ្នាំ២០១៨ ដោយបានយកឈ្នះក្រូអាត ៤-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងទីក្រុង Moscow ហើយពេលនោះ Pogba គឺជាអ្នករកបានគ្រាប់ទី៣ឲ្យបារាំង៕
ប្រភព ៖ BBC Sports