ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីប Mo Salah របស់ហង្សក្រហម Liverpool នៅមិនទាន់យល់ព្រមបន្តកុងត្រាថ្មីជាមួយ Liverpool ទេ ។ មានប្រភពជាច្រើនលើកឡើងថាក្លឹបធំៗនៅអេស្ប៉ាញកំពុងចាប់អារម្មណ៍លើរូបគេ តែគេហាក់មិនចាប់អារម្មណ៍និងសំណើរនិងឡើយ ។
កុងត្រារបស់ Salah ជាមួយ Liverpool និងផុតសុពលភាពនៅរដូវក្តៅ ២០២៣ ។ បើសិនជាគ្មានការបន្តកុងត្រាថ្មីនោះទេ គេនិងចាកចេញដោយគ្មានតម្លៃខ្លួន ។ ទោះជាយ៉ាងណាក្តីខ្សែប្រយុទ្ធរូបនេះ ហាក់មិនទាន់តក់ក្រហល់និងកុងត្រាថ្មីនោះទេដោយគេផ្តោតតែលើការប្រកួតនាពេលខាងមុខប៉ុណ្ណោះ ៕
ប្រភព : Fabrizio Romano