លោក Muhsin Bayrak មហាសេដ្ឋីជនជាតិតួកគី បានបង្ហើបថាលោកជិតឈានដល់ការព្រមព្រៀងក្នុងការទិញក្លឹបតោខៀវ Chelsea បានហើយ ។ គួរបញ្ជាក់ថាលោក Roman Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ីដែលជាម្ចាស់ក្លឹបតោខៀវ Chelsea បានសម្រេចចិត្តប្រកាសលក់ក្លិបតោខៀវ ដោយបារម្ភខ្លាចទទួលរងការពិន័យផ្សេងៗ ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន ។
លោក Bayrak ត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិប្រមាណជា ៧.៦ពាន់លានផោន បាននិយាយថា៖ " យើងកំពុងជជែកពិភាក្សា លក្ខខណ្ឌនៃការទិញ Chelsea ជាមួយមេធាវីរបស់លោក Roman Abramovich ។ យើងនឹងបង្ហោះទង់ជាតិតួកគីឆាប់ៗនេះ នៅក្នុងទីក្រុងឡុងដ៍។ មេធាវីរបស់យើង និងរបស់លោក Roman Abramovich បានជួបគ្នាតាំងពីថ្ងៃដំបូង ដែល Chelsea ប្រកាសដំណើរការលក់ក្លិប" ៕
ប្រភព : Sky Sports