ក្រុម U23 វៀតណាម រកឃើញកីឡាករ ៧នាក់បន្ថែមទៀតហើយដែលបានឆ្លងកូវីដ១៩ ក្រោយពីប្រកួតជាមួយក្រុម U23 ថៃកាលពីម្សិលមិញក្នុងពានរង្វាន់ AFF U23 Championship ។ កាលពីម្សិលមិញ U23 វៀតណាមបានយកឈ្នះក្រុម U23 ថៃដោយលទ្ធផល ១-០ ដូច្នេះវៀតណាមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រាត់ និងត្រូវប៉ះជាមួយទីម័រ នៅថ្ងៃស្អែកនេះហើយ ។
ទោះជាយ៉ាងណាដោយសារមានបញ្ហាឆ្លងកូវីដ ១៩ ធ្វើអោយវៀតណាមសល់កីឡាករតែ ១១នាក់ មិនមានកីឡាករសម្រាប់ប្តូរឡើយ ។ ពេលនេះសហព័ន្ធបាល់ទាត់វៀតណាមកំពុងស្វះស្វែងរកកីឡាករ U23 ចំនួន៤នាក់ទៀតដើម្បីបញ្ជូនមកជួយក្រុមនៅប្រទេសកម្ពុជាអោយទាន់ការប្រកួតជាមួយទីម័រនៅថ្ងៃស្អែក ។
ប៉ុន្តែបើសិនជាវៀតណាមមិនអាចរកកីឡាករបញ្ជូនមកបានទេ នោះក្រុម U23 វៀតណាម ទំនងជាត្រូវដកខ្លួនចេញត្រឹមវគ្គ Semi Final នេះហើយ។ ដោយទុកឱ្យទីម័រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ៕
ប្រភព : Zing