ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ Cristiano Ronaldo រកបាន ១គ្រាប់កាលពីយប់មិញក្នុងជំនួបជាមួយ Brighton ក្នុងក្របខ័ណ្ឌ Premier League ។ គួរបញ្ជាក់ថាខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ ខកខានឱកាសក្នុងការរកគ្រាប់បាល់ ៦ប្រកួតជាប់គ្នាដែលជាកំណត់ត្រាដ៏អាក្រក់បំផុតក្នុងអាជីពរបស់គេបើគិតចាប់ពីឆ្នាំ ២០០៩មក ។
Ronaldo ជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី១ អោយបិសាចក្រហម Manchester United ដោយញាក់ដាច់ខ្សែការពារដល់ទៅ ៥នាក់ ។ ខណៈគ្រាប់ទី២ រកបានដោយខ្សែបម្រើប្រយុទ្ធ Bruno Fernandes នៅម៉ោងបន្ថែមតង់ទី២ ។
ជាលទ្ធផល Manutd យកឈ្នះ Brighton ដោយលទ្ធផល ២-០ ឈរលេខ ៤ បណ្តោះអាសន្ន មាន ៤៣ពិន្ទុ តាមពីក្រោយដោយ West Ham មាន ៤១ ពិន្ទុ ៕
ប្រភព: Sky Sports