ក្លឹបអ្នកមានបុណ្យ FC Barcelona កំពុងសម្លឹងឃើញខ្សែបម្រើម្នាក់ពីក្រុម Real Betis ។ លោក Joan Laporta ប្រធានក្លឹប Barcelona បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកខ្សែបម្រើ Nabil Fekir មកកាន់ទឹកដី Camp Nou ។
បើយោងតាមរបាយការណ៍របស់ ESPN បានបង្ហាញថា Barcelona ត្រៀមនឹងចំណាយប្រមាណ ៦០ លានអឺរ៉ូក្នុងការផ្ទេរកីឡាកររូបនេះ តែ Real Betis ទាមទាររហូតដល់ ៨០លានអឺរ៉ូសម្រាប់កីឡាករឆ្នើមរូបនេះ ៕
ប្រភព : EPSN